ថ្ងៃចន្ទ ៣រោច ខែភទ្របទ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣
#សណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប
====================
លោក វ៉ាន់ សុខន ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ១រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ សុខាសៀមរាប នាខេត្តសៀមរាប។